
ហេតុអីក៏ប៉ិនតាមម្លេះ
ដូចជាមិនចេះហត់សោះ
អញ្ចឹងបានជាខ្ញុំ ស្អប់ប្រុស ៗៗ
ខ្ញុំស្អប់មិនខុសទេ ។
ចេញដើរទៅណាម្តងៗ
ត្រសងដូចជាតាមហែរ
ឆ្ងល់ណាស់មិនចេះខ្មាស់គេ ៗៗ
គេជេរក៏មិនញិន ។
ជេរណាស់តាមណាស់
មុខក្រាស់ ស្បែកឡើងក្រិន
ស្តីប៉ុណ្ណឹង មិនព្រមញិន
កោតតែប៉ិនទ្រាំឱ្យគេជេរ ។
ជេរឃ្វៗទៅ រោយមាត់
ខ្ញុំភ្លាត់ទៅសើចដាក់គេ
បានចិត្តស្ទុះមក សុំស្នេហ៍
ខ្ញុំភ័យម្លេះទេ ហារមាត់ជេរលែងរួច ។
ហេតុអីក៏ប៉ិនតាមម្លេះ
ដូចជាមិនចេះហត់សោះ
អញ្ចឹងបានជាខ្ញុំ ស្អប់ប្រុស ៗៗ
ខ្ញុំស្អប់មិនខុសទេ ។
ចេញដើរទៅណាម្តងៗ
ត្រសងដូចជាតាមហែរ
ឆ្ងល់ណាស់មិនចេះខ្មាស់គេ ៗៗ
គេជេរក៏មិនញិន ។
ជេរណាស់តាមណាស់
មុខក្រាស់ ស្បែកឡើងក្រិន
ស្តីប៉ុណ្ណឹង មិនព្រមញិន
កោតតែប៉ិនទ្រាំឱ្យគេជេរ ។
ជេរឃ្វៗទៅ រោយមាត់
ខ្ញុំភ្លាត់ទៅសើចដាក់គេ
បានចិត្តស្ទុះមក សុំស្នេហ៍
ខ្ញុំភ័យម្លេះទេ ហារមាត់ជេរលែងរួច ។